ដង្កូវហ្វូង

ដង្កូវហ្វូងមានច្រើនប្រភេទ ដោយឡែកនៅកម្ពុជា ដង្កូវហ្វូងដែលបំផ្លាញដំណាំស្រូវមានតែបីប្រភេទ ។ វា​តែង​​មាន​ច្រើននៅដើមរដូវវស្សា ជាពិសេសនៅឆ្នាំណា ដែលជួបការរាំងស្ងួត ។
I- លក្ខណៈរូបរាង និងជីវសាស្រ្ត​
១. មេអំបៅទាំងបីប្រភេទមានលក្ខណៈ​
មេអំបៅមីធីមណាសេប៉ារ៉ាតា(Mythimna seoarate ) មានស្លាបមុខពណ៌ក្រហម ប្រផេះ និងមានចំណុចមូល ពណ៌ស្លេក ២ នៅលើស្លាបនិមួយៗ ។ ស្លាបក្រោយមាន ពណ៌ប្រផេះក្រម៉ៅ ។​​​​ មេអំបៅស្ពូដូបរ៉ាមូរីទីអា (Spodoptera mauritia) មានស្លាបមុខពណ៌ប្រផេះក្រម៉ៅ ឬ ពណ៌ត្នោតមានចំណុច មូលមួយពណ៌ខ្មៅស្ថិតនៅ​លើស្លាបនីមួយៗ​និង​មានខ្សែជរទឹករលកតាមជាយ ស្លាប ហើយស្លាបក្រោយមានពណ៌ស ។​   មេអំបៅស្ពូដូបតេរ៉ាលីទុយរ៉ា(Spodoptera litura) មានស្លាបមុខពណ៌ស្វាយត្នោតដោយមាន ភ្លាក់ពណ៌ស-ខ្មៅ​ជាច្រើនរាយពាសពេញស្លាប ។ នៅចុងស្លាបមានជរទឹក រលកពណ៌លឿងហើយស្លាប ក្រោយពណ៌ស ។​​​​
២.ពងរបស់មេអំបៅ
ពងរបស់មេអំបៅទាំងបីប្រភេទមានពណ៌សនៅពេលទើបនឹងពង ហើយប្រែចាពណ៌លឿងនៅពេលជិត​ញាស់ មេអំបៅពង ជាកញ្ចុំមានចំនួន ១០០ ទៅ ២០០ ពង នៅលើផ្ទៃស្លឹកដោ យមានរោមសំឡី ការពារពីលើ ។ ​
៣.ប្រភេទដង្កូវ
ដង្កូវមានទាំងអស់បីប្រភេទ​ និងមានរាងប្រហាក់ប្រហែលគ្នា ។ ដង្កូវ ទើបនឹងញាស់ផ្តុំគ្នាស៊ីនៅចុងស្លឹក ។​
ដង្កូវមីធីមណាសេប៉ារ៉ាតា (Mythiman separate) មានក្បាលពណ៌ទឹកក្រូច ឬត្នោត និងខ្លួន បៃតង ឬ ផ្កាឈូក មានឆ្នូត ៤ ខ្សែពណ៌ប្រផេះ ឬខ្មៅស្ថិតនៅតាមបណ្តោយខ្នង ។​ ដង្កូវស្ពូដូបតេរ៉ាមូរីទីអាន ( Spodoptera mauritia ) មានក្បាលពណ៌តោ្នតខ្ចី និងខ្លួនពណ៌បៃតង ចាស់ដោយ មានឆ្នូតពណ៌ត្នោតភ្លាវ ឬក្រហម ចំនួន​ ៣ ខ្សែស្ថិតស្រប តាមបណ្តោយខ្នង និងមានចំណុច ខ្មៅរាងចំណិត ខែមួយ ខ្សែម្ខាងតាមចំហៀងពោះ ។​ ដង្កូវស្ពូដូបតេរ៉ាលីទុយរ៉ា (Spodotera litura) មាន ក្បាលពណ៌ខ្មៅដោយមានស្នាមរាងអក្សរ V ពណ៌លឿង នៅចំកណ្តាលក្បាល ។ ខ្លួនពណ៌
ប្រផេះ ឬ បៃតងក្រម៉ៅដោយមានឆ្នូតពណ៌លឿងភ្លឺ   ១.ខ្សែតាមបណ្តោយខ្នងនិងមានចំណុចពណ៌ខ្មៅរាងចំណិចខែ មួយខ្សែទៀតនៅតាមចំហៀងពោះ។ មេអំពៅ៧ថ្ងៃគឺដឹកឌឿ  ១៦ថ្ងៃ​ពង    ៩ថ្ងៃដង្កូវ   ២៧ថ្ងៃវដ្តជីវិត  មានរយៈពេល​ប្រហែល៦០ថ្ងៃ ។
II- ការបំផ្លាញ
                        ដង្កូវហ្វូងតែងតែកើតមានច្រើននៅរដូវវស្សា  ហើយនៅលើដំណាំច្រើនមុខ ។​ ពួកវាកាត់ ស្រូវដល់គល់ក្នុង
            ស្រែដែលគ្មានទឹក​           ពួកវាឆ្លងពីស្រែមួយទៅស្រែមួយទៀតទាំងហ្វូងស្របតាមទិសដៅនៃខ្យល់បក់បោក ។​​​​
III- វិធានការការពារ និងកំចាត់​
សំអាតស្មៅ ឬ គម្ពោតព្រៃជុំវិញស្រែ​  ជីកចង្អូរមាត់លើ ៣០ ស.ម និង ជំរៅ ២០ ស.ម  ឬ ភ្ជួរមួយគន្លងនង្គ័ល កាត់មុខទិសរបស់វា ឬ ព័ទ្ធជុំវិញស្រែ រួចរោយផេះ ឬ កន្ទក់នៅបាតរណ្តៅ ។​ រក្សាសត្រូវ​ធម្មជាតិ​ដើម្បី​ប្រឆាំង​នឹង​ដង្កូវ​ហ្វូងដែលមានស្រាប់នៅក្នុងស្រែ ។            ប្រលែងទាអោយចូលស៊ីដង្កូវ​​  ពន្លិចទឹកក្នុងស្រែ រួចយកស្បៃមុង ឬ ថ្នង​កៀរ​យកដង្កូវ ហើយកំទេចចោល ។ ​    ករណីចាំបាច់អាចប្រើថ្នាំកសិកម្ម ឌីយ៉ាស៊ីណុង (Diazinon 30 EC ) ដេស៊ីស (Decis)​​ កម្រិចប្រើ ១-,៥ លីត្រ ក្នុងមួយហិកតា ដោយលាយជាមួយទឹកចំនួន ៣០០ ទៅ ៦០០ លីត្រ  ។​​

យោងតាម ៖               -នាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម​ ការិយាល័យ ការពារដំណាំ

 និងត្រួតពិនិត្យភូតគាមអនាម័យ​​  លេខៈ ០៦ ឆ្នាំ ២០០៥

Comments

Popular posts from this blog

ដំណាំសណ្តែកសៀង

ដំណាំស្ពៃចង្កឹះ

ដំណាំល្ពៅ