Posts

មេរៀនដែលមិនមានបង្រៀននៅសាលា

Image
មេរៀនជោគជ័យ ៧យ៉ាងដែលគ្មានបង្រៀននៅសាលា ប៉ុន្តែអាស្រ័យលើការអនុវត្តផ្ទាល់របស់អ្នក៖ ១. បំភ្លេចបរាជ័យ  ២. ធ្វើសកម្មភាពដោយមិនមានការភ័យខ្លាច ៣. គម្រោងអនាគតគឺជារឿងល្អ ប៉ុន្តែកុំមើលរំលងពេលបច្ចុប្បន្ន  ៤. កុំភ័យខ្លាចក្នុងការសួរសំនួរ ៥. បើសិនជាលោកអ្នកយល់ថាត្រូវធ្វើ គឺចឹងត្រូវតែធ្វើ  ៦. អត់ធ្មត់  ៧. មើលឃើញភាពអស្ចារ្យរបស់អ្នកដទៃ មិនត្រឹមតែយកអ្នកដទៃជាកញ្ចក់នោះទេ

ដំណាំស្ពៃចង្កឹះ

ដំណាំស្ពៃចង្កឹះ ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា ច្រើនដែលកសិករយើង និយមចូលចិត្តដាំ ព្រោះវាជាបន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើ ម្ហូប អាហារបានច្រើនមុខ ដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្ន ស្ពៃចង្កឹះបានក្លាយ ទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិត ជាច្រើនតំបន់ ហើយដំណាំលាតសន្ធឹងលើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូតលាស់បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់ វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។ ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជា ៖ ដីខ្មៅដីក្រហម ដីល្បាយ ខ្សាច់ និង ដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែលសំបូរ ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿនទទួលបានទិន្នផលខ្ពស់ ។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិរ៉ែផ្សេងៗទៀត ដូចជា ៖ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។ ១.ការជ្រើសរើសពូជ ពូ...

ដំណាំល្ពៅ

ដំណាំល្ពៅ I.ស្ថានភាពទូទៅ ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពភពលោកជាច្រើនពាន់ឆ្នាំកន្លង មកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺ ៖ - ល្ពៅផ្លែទ្រមៀច - ល្ពៅផ្លែវែងឬ ល្ពៅទ្រូ យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ ដោយអង្គការ FAO និងនាយកដ្ឋានអប់រំសុខភាពសាធារណៈនៃសហរដ្ឋអាមេរិ នៅលើផ្នែកប្រើប្រាស់ជាបន្លែក្នុងទម្ងន់១០០g ដែល អាចបរិភោគបានមានក្នុងតារាងខាងក្រោមៈ តារាអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគបាន សារធាតុសំខាន់ៗ ១០០g ចំអិន ទង និង ផ្កា ផ្លែ ថាមពល ២១ ការឡូរី ២៧ ការឡូរី ជាតិទឹក ៩២% ៩១.៩% ប្រូតេអ៊ីន ៣.០ ០.៧ g ប្រេង ០.៤ g ០.២ g ការបូនអ៊ីត្រាត ៣.០ g ៦.៦ g ជាតិសរសៃ ០.៧ g ០.៨ g ជាតិផេះ ១.០g ០.៦ g Ca ៣.៧ mg ២៤ mg P ៩៩ mg ៣៣ mg Fe ២.១០ mg ០.៧ mg Na ៦.០ mg ៨.០ mg K ៤៧២ mg ៣៥០ mg ការូតែន ១៩៤០ mcg ៧៨៥ mcg ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីនB ជាពិសេសគឺប្រភព វីតាមីន A ល្ពៅអាចដុះលូតលាស់បាន...

ចាំមើលចុងក្រោយមិចវិញ!!!

ចាំមើលចុងក្រោយមិចវិញ!!!

ដំណាំសណ្តែកសៀង

Image
សណ្តែកសៀង I- ស្ថានភាពទូទៅ សណ្តែកសៀងជាប្រភេទដំណាំដែលមានអាយុចំណាស់     តាមបុរេប្រវត្តិបានឲ្យដឹងថា    វាមានប្រភព នៅក្នុងតំបន់ខាងកើតនៃភូមិភាគខាងជើងប្រទេសចិន   ហើយត្រូវបានគេប្រើប្រាស់ ​ នៅតំបន់នោះ ​   ក្រោយមក ​ វាត្រូវបានរីករាលដាលដល់តំបន់អាស៊ីបាស៊ីហ្វិច   និង   ទ្វិបអាមេរិក    ។ សណ្តែកសៀងប្រភេទនេះស្ថិតនៅក្នុងគ្រួសារ   Legumino Sae   ឈ្មោះវិទ្យាសាស្ត្រថា Glycinemax Mer ឈ្មោះធម្មតា Soy bean   ។ ​        ផលិតផលសណ្តែកសៀង ត្រូវបានគេយកទៅកែច្នៃផលិតចេញជាម្ហូបអាហារ ព្រមទាំង ឱសថ     ។ល។ តាមការវិភាគរបស់វិទ្យាសា្ថនរបស់ដំណាំបន្លែអាស៊ី    និង   ( AVRDC)    និង   វិទ្យាសា្ថនអន្តរជាតិ    ស្តីពីដំណាំ Legum ICRISAT   ឥណ្ឌាបានរកឃើញអត្ថប្រយោជន៍ ផ្នែកម្ហូបអាហារ   ដែលមានសារធាតុចិញ្ចឹមក្នុងទំងន់ ១០០ក្រាមគ្រាប់ស្ងួត    អាចបរិភោគបាន   ដូចក្នុងតារាងខាងក្រោម   : តារាងអាហាររូបត្ថម្ភក្នុងទំងន់ ១០០ ក្រាម បរិភោគបាន ...