ដំណាំស្ពៃចង្កឹះ
ដំណាំស្ពៃចង្កឹះ ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា ច្រើនដែលកសិករយើង និយមចូលចិត្តដាំ ព្រោះវាជាបន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើ ម្ហូប អាហារបានច្រើនមុខ ដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្ន ស្ពៃចង្កឹះបានក្លាយ ទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិត ជាច្រើនតំបន់ ហើយដំណាំលាតសន្ធឹងលើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូតលាស់បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់ វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។ ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជា ៖ ដីខ្មៅដីក្រហម ដីល្បាយ ខ្សាច់ និង ដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែលសំបូរ ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿនទទួលបានទិន្នផលខ្ពស់ ។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិរ៉ែផ្សេងៗទៀត ដូចជា ៖ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។ ១.ការជ្រើសរើសពូជ ពូ...