ដំណាំល្ពៅ

ដំណាំល្ពៅ I.ស្ថានភាពទូទៅ ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពភពលោកជាច្រើនពាន់ឆ្នាំកន្លង មកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺ ៖ - ល្ពៅផ្លែទ្រមៀច - ល្ពៅផ្លែវែងឬ ល្ពៅទ្រូ យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ ដោយអង្គការ FAO និងនាយកដ្ឋានអប់រំសុខភាពសាធារណៈនៃសហរដ្ឋអាមេរិ នៅលើផ្នែកប្រើប្រាស់ជាបន្លែក្នុងទម្ងន់១០០g ដែល អាចបរិភោគបានមានក្នុងតារាងខាងក្រោមៈ តារាអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគបាន សារធាតុសំខាន់ៗ ១០០g ចំអិន ទង និង ផ្កា ផ្លែ ថាមពល ២១ ការឡូរី ២៧ ការឡូរី ជាតិទឹក ៩២% ៩១.៩% ប្រូតេអ៊ីន ៣.០ ០.៧ g ប្រេង ០.៤ g ០.២ g ការបូនអ៊ីត្រាត ៣.០ g ៦.៦ g ជាតិសរសៃ ០.៧ g ០.៨ g ជាតិផេះ ១.០g ០.៦ g Ca ៣.៧ mg ២៤ mg P ៩៩ mg ៣៣ mg Fe ២.១០ mg ០.៧ mg Na ៦.០ mg ៨.០ mg K ៤៧២ mg ៣៥០ mg ការូតែន ១៩៤០ mcg ៧៨៥ mcg ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីនB ជាពិសេសគឺប្រភព វីតាមីន A ល្ពៅអាចដុះលូតលាស់បានពីតំបន់វាលទំនាបរហូតដល់ខ្ពង់រាប ។ ក្នុងករណីសីតុណ្ហភាពសមស្របធ្វើឲ្យបរិមាណផ្កាឈ្មោល និងបរិមាណផ្កាញីមានអត្រាប្រហែលគ្នាការរោយលំអងពីកេសរឈ្មោលទៅកេសរញីបានលឿនធ្វើឲ្យការបន្តពូជប្រព្រឹត្តទៅបានល្អ ។ ម្យ៉ាងវិញទៀតដំណាំប្រភេទនេះមិនទាមទារនូវសក្តានុភាពនៃជីជាតិដីខ្លាំងក្លានោះឡើយ គេចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន PH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រាសំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះថាបើសំណើមកើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើម និតស្លឹក ។ II.បច្ចេកទេសដាំដុះ ១,ការជ្រើសរើសពូជ នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោមទៅតាមលក្ខណៈសំខាន់ៗដូចខាងក្រោមៈ ក.អំពីប្រភេទពូជ ៖ ពូជល្ពៅដែលប្រជាកសិករកំពូងធ្វើការដំាដុះមាន៤យ៉ាងគឺ ៖ ល្ពៅក្អែក ៖ សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗមូលៗសាច់ល្អិតពូជនេះផ្លែច្រើនក្នុងមួយដើមៗវាមានទងផ្លែតូចខ្លីស្លឹកតូចចល្អិតហើយមានរោមច្រើនគេឲ្យឈ្មោះថាល្ពៅភ្នំ ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ហើយមានអាយុកាលលូតលាស់ខ្លី។ ល្ពៅព្នង ៖ សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹកតូចមូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់មានសរសៃបន្តិច ។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សាវាធន់ទ្រាំរទៅនឹងអាកាសធាតុក្តៅគេហៅថា ល្ពៅល្អិត ឬ ល្ពៅព្នង ។ ល្ពៅទ្រូង ឬ ល្ពៅហាប ៖ ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពកពណ៌ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់របស់វាធំសំប៉ែត វែង ។ ពូជប្រភេទនេះគេច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ ។ ខ. លក្ខខណ្ខនៃការជ្រើសរើស ការជ្រើរើសពូជសម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅ ៖ -ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់ -ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាង ពូជបង្កាត់ ។ ជាពិសេសគឺពូជដែលផ្តល់ទិន្នផលខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯគ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគរយនៃដំណុះគ្រាប់លើសពី៨០% ។ ២.ការរៀបចំដី ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម ។ ប្រភេទដីដែលអំណោយោលដល់ដំណាំល្ពៅគឺដីល្ប់ល្បាយខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាចឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅក្រោយពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបានច្រើនសារហាលដីឲ្យបានយូរថ្ងៃនិង រាស់បំបែកដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយរណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយកជីធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយសប់ដីឲ្យចិតពីលើ ។ ៣.វិធីសាស្ត្រដាំដុះ មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុនបន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ដំណេកគ្រាប់ពូជ ហើយដាក់ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់ពូជទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា ៖ Mancozed, Zineb ឬ Orthocide ក្នុងកំរិត ៣ g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។ ៤-ការជ្រំជ្រោយដី ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយពីដាំរយៈពេល ១៥-២០ថ្ងៃ ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង១ គុម្ព ។ ៥-ការប្រើប្រាស់ ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣លើក៖ -លើកទី១: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-៣០សង់ទីម៉ែត្រមុនពេលជ្រំជ្រោយដីលប់គល់បន្ទាប់មកជ្រំដីលប់និងពូនគល់ឡើង។ -លើកទី២: យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០ លីត្រ ។ សម្រាប់ផ្ទៃដីមួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។ -លើកទី៣: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅផ្លែបានច្រើន ហើយ ផ្លែលូតលាស់បានល្អរយៈពេល៤០ថ្ងៃ ក្រោយដាំ។ ៦- ការស្រោចស្រព ល្ពៅជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្តពូជបាត់បង់បរិមាណផ្លែយ៉ាង ច្រើន ។ ការស្រោចស្រពចែកចេញជា ៣វគ្គធំៗ ៖ -វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោល ៖ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែសំណើមដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។ -វគ្គចេញផ្កាដល់ផ្លែ ៖ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សាសំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។ -វគ្គផ្លែចាស់ និងទុំ ៖ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់ផ្តើមប្រមូលផលដំបូង។ III.អំពីជម្ងឺនិងសត្វល្អិត ១-អំពីជម្ងឺសំខាន់ៗ ល្ពៅក៏ដូចជាដំនាំឯទៀតដែរ តែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយ កុ្រមជម្ងឺ និងវីរុស ។ ក.ជម្ងឺបង្កឡើងដោយផ្សិត - ជម្ងឺរលួយគល់កូនៈ វាបង្កឡើយដោយភ្នាកងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP ។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លងនៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺប្រភេទនេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យល្ពៅងាប់ក្នុងពេលចេញផ្កា។ ជម្ងឺពពាលលឿងស្លឹក ៖ វាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis ។ ជម្ងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវរដូវក្តៅហើយគ្រប់ដំណាំអំបូរ Cucurbitaceae ។ រោគសញ្ញា កើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ ។ ជម្ងឹផ្សិតម្សៅលើស្លឹកោ ៖ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និង Sphaerotheca fuligena ។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញ លក្ខណៈបាន ។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។ ជម្ងឺរលួយក្តឹប ៖វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani ។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការបន្តពូជមេរោគផ្សិតធ្វើឲ្យប៉ះពាល់ដល់កេសរញី និង ឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌ទៅជាលឿងហើយរលួយជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម ។ * * វិធានការការពារនិងកំចាត់ ៖ ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាត ផ្លាស់ប្តូរមុខដំនាំ សំអាតគ្រាប់ពូជមុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ ។ ជាពិសេសត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យជោគក្រោយពីកូនល្ពៅដុះពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល ៤-៧ ថ្ងៃម្តង ពេលមានរោគសញ្ញាដំបូង ។ ខ.ជម្ងឺបង្កឡើងដោយវីរុស មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជា ៖ - ជម្ងឺរួញត្រួយ ៖ ជំងឺនេះបង្កឡើងពីរុយស -ជម្ងឺរួញស្លឹក ៖ បង្កឡើងពីខ្ញុងតូចៗស្លាបរឹង និង ឆ្លងតាមរយៈគ្រាប់ពូជដែលធ្លាប់ ទទួលរងការ បំផ្លាញពីជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះអាច កើតនៅលើផ្លែល្ពៅ ធ្វើឲ្យផ្លែប្រែប្រួលទម្រង់សំបកក្រាស់ខុសពីធម្មតា ហើយក្រិនមិនធំធាត់ ឡើយ ។ -ជម្ងឺតឿ និង ពកឫស ៖ ជម្ងឺប្រភេទនេះគេតែងសង្កេតឃើញកើតនៅក្នុងវគ្គលូតលាស់ ធ្វើឲ្យដើមល្ពៅប្រែពណ៌ទៅជាពណ៌បៃតងក្រមៅហើយរួញតឿលែងលូតលាស់។ * * វិធានការការពារនិងកំចាត់សត្វល្អិត ៖ -ជ្រើសរើសពូជសុទ្ធគ្មានសត្វល្អិត និងជម្ងឺបំផ្លាញ -ប្តូរដីនិងផ្លាស់មុខដំណាំ -ដកដើមដែលមានជម្ងឺវីវ៉ុសទៅដុតចោល ២.អំពីសត្វល្អិតចង្រៃ មានសត្វល្អិតចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញនិងចម្លងរោគដូចនេះគេចែកចេញជា ២ផ្នែកគឺ៖ ក.សត្វល្អិត និង ភ្នាក់ងារបង្ករោគ សត្វល្អិតចង្រៃប្រភេទនេះមានច្រើន ដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចជញ្ជក់ស្លឹក ខ្ញុង ពពាលតូចៗ តែងបង្កឲ្យកើតជម្ងឺវីរ៉ុសច្រើនប្រភេទ ។ ខ.សត្វល្អិតបំផ្លាញផ្ទាល់ មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និង ដើម ដូចជា ៖ - អណ្តើកមាស់ពណ៌លឿង ៖ វាស៊ីត្រួយខ្ចីៗ ផ្កាញី និង ផ្កាឈ្មោល ធ្វើឲ្យល្ពៅថយចុះ នូវការលូតលាស់និងបន្តពូជ។ - ស្រឹងល្ពៅ ៖ វាជញ្ជក់ស្លឹក និង ផ្កាផ្លែតូចៗ ធ្វើឲ្យផ្លែលែងធំ ហើយស្អុយលែងលូតលាស់ ។ - រុយទិចផ្លែ ៖រុយប្រភេទនេះទិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនធំបាន -ដង្កូវកាត់ដើម ៖ ដង្កូវប្រភេទនេះវាកាត់គល់កូនដំនាំខ្ចីៗកក្នុងវគ្គលូតលាស់ដំបូង -ដង្កូវចោះផ្លែ ៖ដង្កូវប្រភេទនេះវាកកេរស៊ីផ្លែ ដើម ស្លឹកគ្រប់វគ្គលូតលាស់ដំណាំ។ វិធានការការពារ ៖ វិធានការតាមបែបជីវសាស្ត្រ ៖ ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និង ជួរឲ្យបានសមស្រប ផ្លាស់ប្តូរមុខដំណាំ ហាលដីឲ្យបានយូរខែ ជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ ។ វិធានការ តាមបែបគីមី ៖ ត្រូវរោយថ្នាំ Furadan ជុំវិញគល់ អាចយកថ្នាំគីមីលាយទឹកបាញ ពេលសត្វល្អិតមិន ទាន់ពេញវ័យ ។ IV.ការប្រមូលផល ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទងយកមកទុកលើធ្នើរមិនប៉ះដីទើបរក្សាបានយូរខែ ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហត ប៉ុន្តែល្ពៅទ្រូ និង ល្ពៅហាប ទិន្នផលជាមធ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃ បន្ទាប់មក គេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ ។ បន្ទាប់ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ចម្លងកំដៅ និងសំណើមព្រមទាំងរក្សាទុកនៅកន្លែងស្ងួតហើយត្រជាក់ធម្មតា ។ យោងតាមៈ �ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ �នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម �គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) លេខ ១៤៤៥-CAM(SF) ២០០៥

Comments