ដំណាំសណ្តែកសៀង
សណ្តែកសៀង
I-ស្ថានភាពទូទៅ
សណ្តែកសៀងជាប្រភេទដំណាំដែលមានអាយុចំណាស់ តាមបុរេប្រវត្តិបានឲ្យដឹងថា វាមានប្រភព
នៅក្នុងតំបន់ខាងកើតនៃភូមិភាគខាងជើងប្រទេសចិន
ហើយត្រូវបានគេប្រើប្រាស់នៅតំបន់នោះ ក្រោយមកវាត្រូវបានរីករាលដាលដល់តំបន់អាស៊ីបាស៊ីហ្វិច
និង
ទ្វិបអាមេរិក
។
សណ្តែកសៀងប្រភេទនេះស្ថិតនៅក្នុងគ្រួសារ
Legumino
Sae ឈ្មោះវិទ្យាសាស្ត្រថា
Glycinemax Mer ឈ្មោះធម្មតា Soy bean ។
ផលិតផលសណ្តែកសៀង ត្រូវបានគេយកទៅកែច្នៃផលិតចេញជាម្ហូបអាហារ ព្រមទាំង ឱសថ ។ល។ តាមការវិភាគរបស់វិទ្យាសា្ថនរបស់ដំណាំបន្លែអាស៊ី និង (AVRDC) និង វិទ្យាសា្ថនអន្តរជាតិ ស្តីពីដំណាំ Legum ICRISAT ឥណ្ឌាបានរកឃើញអត្ថប្រយោជន៍ ផ្នែកម្ហូបអាហារ ដែលមានសារធាតុចិញ្ចឹមក្នុងទំងន់ ១០០ក្រាមគ្រាប់ស្ងួត អាចបរិភោគបាន ដូចក្នុងតារាងខាងក្រោម :
ផលិតផលសណ្តែកសៀង ត្រូវបានគេយកទៅកែច្នៃផលិតចេញជាម្ហូបអាហារ ព្រមទាំង ឱសថ ។ល។ តាមការវិភាគរបស់វិទ្យាសា្ថនរបស់ដំណាំបន្លែអាស៊ី និង (AVRDC) និង វិទ្យាសា្ថនអន្តរជាតិ ស្តីពីដំណាំ Legum ICRISAT ឥណ្ឌាបានរកឃើញអត្ថប្រយោជន៍ ផ្នែកម្ហូបអាហារ ដែលមានសារធាតុចិញ្ចឹមក្នុងទំងន់ ១០០ក្រាមគ្រាប់ស្ងួត អាចបរិភោគបាន ដូចក្នុងតារាងខាងក្រោម :
តារាងអាហាររូបត្ថម្ភក្នុងទំងន់ ១០០ ក្រាម បរិភោគបាន
ទំងន់១០០ក្រាម
|
ជាតិទឹក
|
ប្រូតេអ៊ីន
|
ប្រេង
|
កាបូអ៊ីដ្រាត
|
ជាតិផេះ
|
ថាមពល
|
G
|
G
|
G
|
G
|
G
|
G
|
|
�
|
១០
|
៣៥
|
១៨
|
៣២
|
៥
|
១៦៨០
|
AVRDC
1985
II-បច្ចេកទេសដំាដុះ
១-ការជ្រើសរើសពូជ
II-បច្ចេកទេសដំាដុះ
១-ការជ្រើសរើសពូជ
សណ្តែកសៀងជាដំណាំ
ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ ។ សណ្តែកសៀងមាន២ក្រុមគឺ
ក្រុមលូតលាស់កំណត់
និង ក្រុមលូតលាស់ មិនកំណត់
។
-ពូជលូតលាស់កំណត់ៈ
ភាគច្រើនអាយុកាលលូតលាស់ខ្លី
បែកមែកមធ្យម
កំពស់ដើមពី ៤៥-៧០ ស.ម
ថ្នំាងញឹកផ្លែនៅតាមថ្នាំងនៃដើមច្រើនជាងមែក
ដើមរឹងមិនដួល
ទុំមិន ប្រេះជ្រុះគ្រាប់ ។
-ពូជលូតលាស់មិនកំណត់: ភាគច្រើនជាពូជអាយុកាលវែង បែកមែកច្រើន ថ្នាំងរង្វើល ស្លឹកធំខ្លី ដើមខ្ពស់ លក្ខណៈជាវល្លិ ផ្លែច្រើននៅតាមមែក ហើយរង្វើល ។ ពូជសណ្តែកសៀងចែកចេញជា ៣ ប្រភេទដូចជា ៖ ពូជស្រាល ៦៥-៨៥ ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ ថ្ងៃ និង ពូជធ្ងន់១៥០ ថ្ងៃឡើងទៅ ។ ការជ្រើសរើសពូជសណ្តែកសៀងសំរាប់ដំាដុះនៅប្រទេសកម្ពុជាយើង គឺ ជាប្រភេទ ពូជស្រាល និង កណ្តាល ហើយមានលក្ខណៈសម្បត្តិដូចតទៅ ៖ ធន់ទ្រំាជំងឺសត្វល្អិត ដើមទាប លូតលាស់កំណត់ ផ្លែច្រើននៅដើម ទុំមិនផ្ទុះមិនដួលដើម គ្រាប់ធំថ្លោស ពេញនិយមលើទីផ្សារ ជាពិសេសគឺមានគ្រាប់ច្រើនក្នុងមួយកួរៗ ២-៣ គ្រាប់ ។ ជាធម្មតាក្នុង១០០គ្រាប់មានទំងន់ ៥-៧០ ក្រាមប៉ុន្តែសមស្របក្នុងទីផ្សារគឺទំងន់ ២០-៣៥ក្រាម ក្នុង១០០គ្រាប់ ។ ក្នុងនោះដែរកាលណា១០០គ្រាប់ ទំងន់លើសពី៣០កា្រមគេចាប់បញ្ចូលទៅក្នុងគ្រាប់ធំ ។ ស្ថានីយក្បាលកោះបានរកឃើញពូជថ្មី ២គឺ DT ៨៤ និង AGS ៧៣ ដែរ ។
-ពូជលូតលាស់មិនកំណត់: ភាគច្រើនជាពូជអាយុកាលវែង បែកមែកច្រើន ថ្នាំងរង្វើល ស្លឹកធំខ្លី ដើមខ្ពស់ លក្ខណៈជាវល្លិ ផ្លែច្រើននៅតាមមែក ហើយរង្វើល ។ ពូជសណ្តែកសៀងចែកចេញជា ៣ ប្រភេទដូចជា ៖ ពូជស្រាល ៦៥-៨៥ ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ ថ្ងៃ និង ពូជធ្ងន់១៥០ ថ្ងៃឡើងទៅ ។ ការជ្រើសរើសពូជសណ្តែកសៀងសំរាប់ដំាដុះនៅប្រទេសកម្ពុជាយើង គឺ ជាប្រភេទ ពូជស្រាល និង កណ្តាល ហើយមានលក្ខណៈសម្បត្តិដូចតទៅ ៖ ធន់ទ្រំាជំងឺសត្វល្អិត ដើមទាប លូតលាស់កំណត់ ផ្លែច្រើននៅដើម ទុំមិនផ្ទុះមិនដួលដើម គ្រាប់ធំថ្លោស ពេញនិយមលើទីផ្សារ ជាពិសេសគឺមានគ្រាប់ច្រើនក្នុងមួយកួរៗ ២-៣ គ្រាប់ ។ ជាធម្មតាក្នុង១០០គ្រាប់មានទំងន់ ៥-៧០ ក្រាមប៉ុន្តែសមស្របក្នុងទីផ្សារគឺទំងន់ ២០-៣៥ក្រាម ក្នុង១០០គ្រាប់ ។ ក្នុងនោះដែរកាលណា១០០គ្រាប់ ទំងន់លើសពី៣០កា្រមគេចាប់បញ្ចូលទៅក្នុងគ្រាប់ធំ ។ ស្ថានីយក្បាលកោះបានរកឃើញពូជថ្មី ២គឺ DT ៨៤ និង AGS ៧៣ ដែរ ។
២-លក្ខខណ្ឌអាកាសធាតុ
សណ្តែកសៀងរឹតតែទទួលបានទិន្នផលខ្ពស់វាត្រូវការសីតុណ្ហភាពសមស្របគឺ ចន្លោះ ពី
សណ្តែកសៀងរឹតតែទទួលបានទិន្នផលខ្ពស់វាត្រូវការសីតុណ្ហភាពសមស្របគឺ ចន្លោះ ពី
២២oC - ៣០ oC និង សីតុណ្ហភាពខ្ពស់ជាង ៣២ oC មធ្យមប្រចាំថ្ងៃធ្វើឲ្យការដាក់គ្រាប់មិនបានល្អ ។ នៅ ប្រទេសកម្ពុជារដូវដែលសមស្របក្នុងការដំាដុះ គឺ អាស្រ័យទៅតាមតំបន់ ដូចជា ៖ តំបន់ខ្ពង់រាប ភ្នំ គេច្រើន ចាប់ផ្តើមដំានៅចុង ខែ កក្កដា ឬ ដើម ខែ សីហា រីឯតំបន់ទំនាប ទន្លេមេគង្គ ច្រើនតែនៅរដូវរំហើយចាប់ពីខែតុលា-វិច្ឆិកា ។
ប៉ុន្តែមានវាលរាបមួយចំនួនគេដាំប្រភេទ ពូជស្រាល
មុនពេលស្ទូង នៅក្នុងខែឧសភា ។
៣-ការជ្រើសរើស និងរៀបចំដី
សណ្តែកសៀងមានកំរិតធន់ទ្រំាទៅនឹងដីអាស៊ីតជាងសណ្តែកបាយ
ឬ សណ្តែកឯទៀត កាលណាដី មាន កំរិត PH ចន្លោះ៥,៥ - ៦,0
ក្រោយពីការដំាសណ្តែកសៀងបាន
១-២ រដូវ វាធ្វើឲ្យ PH កាន់តែកើនឡើងបានយ៉ាងឆាប់រហ័សចន្លោះពី ៦,0-៦,៥ហើយធ្វើឲ្យទិន្នផលកាន់
តែកើនឡើងជាលំដាប់ដែរ ។ ដូចនេះដីដែលឆ្លើយតប
ទៅនឹងដំណាំនេះភាគច្រើនគឺប្រភេទ ដីស្បាយខ្សាច់ ដីឥដ្ឋមធ្យម ឬ ក៏កាកសំណល់ភ្នំភ្លើង ។
ប៉ុន្តែវាមិនលូតលាស់ល្អលើប្រភេទដីឥដ្ឋធ្ងន់ទេ ព្រោះ វាមានសភាពល្អិតខ្លាំងជ្រាបទឹកមិនរហ័ស
ព្រោះគ្រាប់សណ្តែកមិនធន់ទ្រាំទៅនឹងសំណើមដីខ្ពស់នៅពេលដាំ
ហើយមិនធ្វើឲ្យ គ្រាប់អាចដុះបានល្អពេល សំណើមដីមិនគ្រាប់គ្រាន់ សីតុណ្ហភាពដីប្រែប្រួលខ្លាំង។
ដី ដែលសំបូរដោយសារធាតុសរីរាង្គ ធ្វើឲ្យវាដុះលូតលាស់បានរហ័សសំបូរដោយកំពកឫស សារធាតុទាំងនោះមាន
អាសូត(N)
ផូស្វ័រ(P) ប៉ូតាស្យូម(K) កាល់ស្យូម(Ca) ម៉ាញេស្យូម(Mg) ដែក (Fe) និងស្ព័ន់ធ័រ
(S) មិនតែប៉ុណ្ណោះទិន្នផលសណ្តែកសៀងកាន់តែកើនឡើង ។ សណ្តែកសៀងអាចស្រូបយកជីជាតិពីដីបានខ្លាំងជាងសណ្តែកបាយ
ព្រោះប្រព័ន្ធឫសអាចលូតលាស់ទៅក្នុងជំរៅដីជាង ១សម ប៉ុន្តែ ឫសដែលមានលទ្ធភាពបង្កើតកំពកឫសច្រើនគឺ ស្ថិតក្នុងស្រទាប់លើជំរៅ ១០-១៥ សម។ ដូចនេះដើម្បីឲ្យការដាំដុះទទួលបានលទ្ធផលល្អ
ការរៀបចំដីវាជាផ្នែកមួយយ៉ាងសំខាន់ គឺភ្ជួររាស់ឲ្យបានជ្រៅ និងច្រើនលើកធ្វើឲ្យដីម៉ត់
រក្សា សំណើមបានល្អ បង្កឲ្យការដាំដុះរបស់គ្រាប់ស្មើគ្តាល្អ គ្រាប់សណ្តែកសៀងងាយរងឥទ្ធិពល របស់កំដៅ និងសំណើមក្រោយពីរយៈពេល ៥ - ៦ ថ្ងៃ ករណីដីផ្តល់សំណើមមិនគ្រប់គ្រាន់
ធ្វើឲ្យគ្រាប់ពូជដុះផ្សិតមិនអាចដុះពន្លកបាន ។
៤-ការដាំដុះ
ការដាំសណ្តែកសៀងត្រូវមានការប្រុងប្រយ័ត្នជាងដំណាំសណ្តែកបាយដូចជាការ
ពិនិត្យសំណើមដីជាមុន ហើយគ្រាប់ពូជត្រូវដាក់ហាលថ្ងៃឲ្យក្តៅមុនពេលយកទៅដាំ ។ គេអាចដាំដោយម៉ាស៊ីនទំនើបដោយ ប្រឡោះចន្លោះ ជួរ ៤០-៥០ សម ចន្លោះគុម្ព៣០សម
២-៣ស.ម តែនៅប្រទេសកម្ពុជាគេដាំតាម២របៀបគឺ ៖
- របៀបដាំជាជួរ: គឺដាំតាមបណ្តោយខ្សែបន្ទាត់ប្រើ ចន្លោះជួរ៤០-៥០ស.ម ចន្លោះគុម្ព
៣០-៤០ ស.ម ៣-៤ស.មគ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំណត់ចន្លោះជួរ និងគុម្ព ៥០ស.ម X ៣០ ស.ម
២ - ៣គ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំនត់ចន្លោះ និង
គុម្ព ៥០ ស.ម X ៤០ ស.ម
៣-៤ គ្រាប់ក្នុង១គុម្ព
។
-របៀបដាំលើករង: ទទឹងរង ១០០ស.ម កំពស់រង ២៥-៣០ ស.ម ដាំ ២ជួរក្នុងមួយរង ចន្លោះជួរ
៥០ស.ម
ចន្លោះគុម្ព
១៥-២០
ស.ម រក្សាទុក
១-២ ដើម ក្នុងមួយគុម្ព
ការដាំតាមរបៀបនេះងាយស្រោចស្រពដោយបញ្ចូលទឹកតាមចន្លោះជួរពេលជួបការរាំងស្ងួត
ភាគច្រើន ទៅតំបន់ដែលមានប្រភពទឹក ។ ដើម្បីដាំដុះលើផ្ទៃដី ១ហ.ត គេប្រើគ្រាប់ពូជជាមធ្យម ៦៥-៧០ គ.ក្រ ចំពោះគ្រាប់ដែលមានទំងន់ ២០-២៥ក្រាម ក្នុង ១០០គ្រាប់ ។ ក្រោយពីដាំ ភ្លាមគេយកថ្នាំប្រឆាំងនឹងគ្រាប់ស្មៅឈ្មោះ
Alachlor មកលាយទឹកបាញ់ឲ្យសព្វក្នុងចំការ កំរិត ៧០ CC ក្នុង ២០លីត្រ ទឹក ។
៥-ការស្រោចស្រព
សណ្តែកសៀងជាដំណាំមួយត្រូវការទឹកជាមធ្យោម។
សេចក្តីត្រូវការទឹកចែកចេញជា ៣វគ្គ ៖
- វគ្គដំណុះ និង លូតលាស់
ដើម
ស្លឹក វាត្រូវការសំណើមជាមធ្យម ហើយថេរល្អ បរិមាណទឹក ៥,៥ - ៦,០ ម.ម
ក្នុង១ថ្ងៃសំណើមដីពី៦០-៦២% ។
- វគ្គចេញផ្កា និង ដាក់គ្រាប់
ជាវគ្គមួយដែលមិនអាចខ្វះបានកាលណាសំណើមមិនគ្រប់គ្រាន់ធ្វើឲ្យជ្រុះផ្កា
ការបង្កកំណើតយឺត ដាក់គ្រាប់មិនពេញ
គ្រាប់ស្ពៀតច្រើន
បរិមាណទឹក
៧,៦ម.ម ភាគរយសំណើមចន្លោះពី ៧០-៧៨% ។
- វគ្គកួរចាស់ និង ទុំ វគ្គនេះ សេចក្តីត្រូវការទឹកកាន់តែថយចុះបន្តិចម្តងៗ
នៅពេល
ដើម ស្លឹក ផ្លែ ប្រែពណ៌
បៃតងខ្ជីទៅពណ៌ស្ករ ឬ ពណ៌ដី
(បៃតងប្រផេះ) ពេលនោះសណ្តែកសៀង លែងត្រូវការសំណើមដី
ដូចនេះការស្រោចស្រព ត្រូវធ្វើឡើងក្នុងវគ្គដុះពន្លកលូតលាស់
ដើម ស្លឹក និង ជាពិសេស វគ្គចេញផ្កា និង បង្កើតកួរក្នុងករណីជួបការរាំងស្ងួត ។ ការបញ្ចូលទឹកតាមចន្លោះជួរធ្វើឡើង ១ - ២លើក ក្នុងមួយសប្តាហ៍ទៅតាមប្រភេទដី និង អាកាសធាតុ ។
៦-ការជ្រំជ្រួយដី
ប្រយោជន៍នៃការជ្រុំជ្រួយដីគឺធ្វើឲ្យស្មៅបន្ថយការលូតលាស់
បំបាត់ជម្រកជម្ងឺសត្វល្អិត និងការប្រកួតប្រជែង ។ ធ្វើឲ្យដីធូរ
បង្កឲ្យដីមានសំណើមល្អ
សម្រួលដល់ការដុះលូតលាស់ នៃប្រព័ន្ធឫសជញ្ជក់ និង ការបង្កើតកំពកឫស ព្រោះកំពកឫសសណ្តែកសៀងច្រើនផ្ទុកដោយ បាក់តេរីមានប្រយោជន៍ របៀបជ្រុំជ្រួយដី
គឺត្រូវជ្រុំឲ្យផុសស្រទាប់លើហើយ កកាយប្រមូល ដីពូនគល់សណ្តែកក្រោយពីដាំបានពី១៥-២០ ថ្ងៃ ។ គេអាចធ្វើឡើងដោយសម្ភារៈខុសៗគ្នា
ដូចជាម៉ាស៊ីនពូនគល់ ចបជំរះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ។
៧-ការដាក់ជី
ដើម្បីផលិតគ្រាប់ស្ងួតទំងន់
១០០០គ.ក្រ សណ្តែកសៀងត្រូវស្រូបយកសារធាតុសំខាន់ ៗពីដីមាន ៖
- សារធាតុអាសូត(N)
ចំនួន ៨០គ.ក្រ ប៉ុន្តែក្នុងចំនួន ៨០គ.ក្រ
នេះផ្តល់ដោយការស្រូបយកពីបរិយាកាស
តាមបាក់តេរី Rhyzobium ចំនួន៥០% និង ផ្តល់ដោយដី ៥០%
។
- សារធាតុផូស្វ័រ (P)
ស្រូបយកពីដីផ្ទាល់មានបរិមាណពី ៨០-៩០គ.ក្រ ។
- សារធាតុប៉ូតាស្យួម (K)ស្រូបយកពីដីផ្ទាល់មានបរិមាណពី៧៥-៨៥គ.ក្រ ។
ដូចនេះការប្រើប្រាសជីអាស្រ័យទៅតាមប្រភេទដី
និងពូជ តំបន់តាមមាត់ទន្លេ គេប្រើ ជី១៥-១៥-១៥ ចំនួនពី
២០០-២៥០ គ.ក្រ បានមុនពេលដាំហើយរាស់លុបលើផ្ទៃដី ១ហត ។ ដីវាលទំនាបមួយចំនួន គេបាចជី ១៥ - ១៥ - ១៥ ចំនួន ១៥០ គ.ក្រ មុនពេលដាំ
និងពេលចេញផ្កាបន្ថែមជីអ៊ុយរ៉េ ៧០គ.ក្រ លើផ្ទៃ
ដី១ហត ។
III-អំពីជំងឺ
និងសត្វល្អិត
១- អំពីជំងឺ និង វិធានការការពារ
ជារៀងរាល់ឆ្នាំ
នៅក្នុងតំបន់ជាច្រើននៃ ទ្វីប អាស៊ី និ ង អាហ្រ្វិក តែងតែរងការបំផ្លាញ ដោយជំងឺសំខាន់ៗ ៣យ៉ាងគឺ ៖
- ជំងឺច្រេះស្លឹក
បណ្តាលមកពីមេរោគ Cercospora spp ជំងឺនេះកើតនៅក្នុងលក្ខខណ្ឌ ក្តៅសើម
ជាពិសេសនៅរដូវផ្លៀង ក្រោយពីសណ្តែកសៀងមានអាយុ៤៥ថ្ងៃលើងទៅដំបូង សង្កេតឃើញមានចំណុចពណ៌ត្នោតតូចៗ លើផ្ទៃស្លឹក បន្ទាប់មកចំណុចនោះកើតតកាន់តែ ច្រើនឡើងៗ ហើយរីករាលដាលពេញផ្ទៃស្លឹក
បន្ទាប់មកវាប្រែពណ៌ទៅជាពណ៌ច្រេះហើយស្ងួតព្រមទាំងជ្រុះ ពេលសណ្តែកកំពុងបង្កបង្កើតកួរ
ឬ ដាក់ ទឹកដោះធ្វើ
ឲ្យសណ្តែកទុំមុន អាយុបាត់បង់ទិន្នផលយ៉ាងច្រើន ។
- ជំងឺផ្សិតម្សៅលើ ដើម ផ្លែ បណ្តាលមកពីមេរោគ ២ យ៉ាង គឺ Erysiphe Cichoracearum
និង Sphoerotheca fuliginea
។ លក្ខខណ្ឌកកើតច្រើននៅរដូវត្រជាក់ស្ងួតដំបូងលេចចេញ នូវចំណុចម្សៅគ្រាប់ៗលើស្លឹក ក្រោយមកចំណុចនេះកាន់តែច្រើនឡើងពេញលើផ្ទៃស្លឹក ហើយម្សៅកាន់តែក្រាស់ បន្ទាប់មកហុយពេញចំការពេលមានខ្យល់បក់
។ រយៈពេល១ អាទិត្យស្លឹកសណ្តែកប្រែទៅជាពណ៌ត្នោតហើយស្ងួត
ជ្រុះធ្វើឲ្យបាត់បង់ទិន្នផលយ៉ាងខ្លាំង ។
- ជំងឺវីរុស ឬ សណ្តែកបួស វិរុស វាបណ្តាលមកពីមេរោគក្រុម Mosaie
។ មេរោគនេះមានលទ្ធភាពជាប់មកជាមួយគ្រាប់ពូជពីមេបា បន្ទាប់មកសត្វល្អិតជាភ្នាក់ងារធ្វើការចម្លងពី ដើមមួយទៅដើមមួយបានយ៉ាងរហ័សដូចជា ៖ Thrip opper ឬ Aphid
។ ជំងឺនេះអាចកើតលើ ស្លឹកធ្វើឲ្យស្លឹកសណ្តែក ពណ៌លឿង និង កើតលើកួរធ្វើឲ្យកួរសណ្តែកមិនដាក់គ្រាប់
ជំងឺប្រភទនេះអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលសណ្តែកយ៉ាងខ្លាំងជាងជំងឺឯទៀត ។
វិធានការការពារ
និង កំចាត់ គឺ ជ្រើសរើសរដូវ ប្តូរមុខដំណាំ បំបាត់ជំរក (Host Range) កាឲ្យមានចន្លោះជួរនិងគុម្ពត្រឹមត្រូវ ជ្រើសរើសពូជធន់ ករណីជំងឺផ្សិត
គេយកគ្រាប់ពូជមក លាយនឹងថ្នាំផ្សិតមុនពេលដាំ និង លាយទឹកបាញ់ ៥-៧ថ្ងៃម្តង ពេលពិនិត្យឃើញរោគសញ្ញា លេចឡើងដូចជាថ្នាំ Mancozeb. Orthocid. Zineb កំរិត២,៥គ.ក្រ ក្នុង ១ ហ.ត ។ ចំពោះជំងឺ បួសត្រូវដកដើមដែលបួសនោះយកមកដុតចោល
ហើយបាញ់ថំា្នកំចាត់សត្វល្អិតជាភ្នាក់ងារចម្លងឲ្យទាន់ពេលវេលា
។
២- អំពីសត្វល្អិតសំខាន់ៗ
និងវិធានការការពារ
មានសត្វល្អិតចង្រៃជាច្រើនប្រភេទដែលបំផ្លាញសណ្តែកទាំងស្លឹក ដើម ផ្កា ផ្លែនិងគ្រាប់ ។
- ដង្កូវហ្វូង Armyworm Spodoptera spp
- លំដាប់ Lepidoptera , គ្រួសារ Noctuide មេអំបៅពងដាក់លើផ្ទៃស្លឹក មានស្បៃពណ៌ទឹក
មានសត្វល្អិតចង្រៃជាច្រើនប្រភេទដែលបំផ្លាញសណ្តែកទាំងស្លឹក ដើម ផ្កា ផ្លែនិងគ្រាប់ ។
- ដង្កូវហ្វូង Armyworm Spodoptera spp
- លំដាប់ Lepidoptera , គ្រួសារ Noctuide មេអំបៅពងដាក់លើផ្ទៃស្លឹក មានស្បៃពណ៌ទឹក
ប្រាក់គ្របការពារពង មេអំបៅមួយអាចពងពី ២៥-៥០០ពង រយៈពេល៣ថ្ងៃវានឹងញាស់ហើយ ចាប់ផ្តើមស៊ីបំផ្លាញ ។ វគ្គជាដង្កូវមាន ២០-៤៦ថ្ងៃ
ហើយដឹកឌឿ ៨-១១ ថ្ងៃ សរុបវដ្តជីវិត មាន ៣០ - ៦០ថ្ងៃ ដង្កូវប្រភេទនេះស៊ីស្លឹក
ផ្កាកួរខ្ចីៗ
មានលក្ខណៈជាហ្វូង ។
- ដង្កូវកាត់ដើម Black cutworm Agrotis ipsilon លំដាប់ Lepidotera
គ្រួសារ Noctuidae មេអំបៅពងដាក់លើស្មៅ ឬ ស្លឹកដំណាំ រយៈពេល ២ថ្ងៃ ទៅ ២អាទិត្យ ទើបញាស់អាស្រ័យ ដោយលក្ខខណ្ឌធាតុអាកាស និងចំណីអាហារ ។
ដង្កូវអាចបន្សំាខ្លួនបាន ២ អាទិត្យ ទៅ ៥ ខែ
ដឹកឌឿបន្សំាជីវិតនៅក្នុងដីរយៈពេលពី១-៨ អាទិត្យ ។ វាបំផ្លាញដោយកាត់ដើមសណ្តែកក្នុង វគ្គដុះពន្ល និងលូតលាស់ដំបូង ។
- ដង្កូវស៊ីរូងកួរ Bean podbore Marucatestulalis លំដាប់ Lepidoptera គ្រួសារ Pyralide
មេអំបៅពងដាក់លើស្នែងផ្កា ឬ ស្លឹកក្បែរទងផ្កា
ពេលខ្លះរាយប៉ាយពេលខ្លះផ្តុំគ្នា ។ ក្រោយ ពីពងរយៈពេល ២-៤ ថ្ងៃ វា និងញាស់ក្រោយពីញាស់ហើយវាចោះស៊ីផ្កា ឬ សណ្តែកខ្ចីៗ មាន រយៈពេល ១០ ថ្ងៃ
ក្រោយពីបញ្ចប់វគ្គជាដង្កូវវាក្លាយទៅជាដឹកឌឿនៅក្នុងកួរ
ឬរមូរ ស្លឹកចំនួន ៦ថ្ងៃ ក្រោយមកវាញាស់ទៅជាមេអំបៅវិញ។ វដ្តជីវិតសរុបរបសប់វាមាន
១៨-២០ថ្ងៃ ។ លក្ខខណ្ឌដែលធ្វើឲ្យវាកើត និង បំផ្លាញជាលក្ខណៈធ្ងន់ធ្ងរគឺនៅរដូវក្តៅ ចាប់ពីខែកុម្ភៈដល់ ខែមិថុនាប្រទេសកម្ពុជា ។
- ស្រឹងខ្លួនវែង ឬ ស្រឹងពណ៌ត្នោត លំដាប់ Hemiptera គ្រួសារ Coredae ។ មេចំណាស់របស់ស្រឹងពងដាក់លើ ដើម ស្លឹក ទងផ្កា ឬ លើកួរ មានលក្ខណៈរាយៗក្រោយពីពងរយៈពេល ៥-៧ថ្ងៃ វានឹងញាស់ហើយចោមជញ្ជក់កួរសណ្តែករយៈពេល២អាទិត្យ វាបានសកចូលទៅដំនាក់កាលទី២លក្ខណៈបំផ្លាញដដែល
ប៉ុន្តែមិនផ្តុំគ្នារយៈពេល១អាទិត្យ វាក៏បានសកចូលទៅមេចំណាស់ដំណាក់កាលទី៣ ។ រយៈពេលនៃមេចំណាស់មានរហូតដល់
៣-៤ខែ ការបំផ្លាញរបស់វាគឺធ្វើឲ្យគ្រាប់សណ្តែកសៀង ករណីផលិតពូជធ្វើឲ្យគ្រាប់ពូជដុះខ្សោយនៅជំនាន់បន្ទាប់ ។
- ស្រឹងបៃតង ឬ ស្រឹងខ្លួនខ្លី លំដាប់ Hemiptera
គ្រួសារ Pentatomidae ។ មេស្រឹងតែងពងដាក់លើ ដើម ស្លឹក លក្ខណៈតំរៀបជួរផ្តុំគ្នា រយៈពេល២-៣ថ្ងៃ វាញាស់
ក្រោយពីញាស់ ហើយវាបន្តសកចំនួន៥ដំណាក់កាលក្នុងរយៈពេល១៥-៣៣ ថ្ងៃ
។
-ចៃបៃតង
-លំដាប់ Homopter
-គ្រួសារ Aphididae មេរបស់ចៃបង្កើតហ្វូងចៃបានយ៉ាងច្រើក្នុង ១ឆ្នាំៗ នៅតំបន់អាកាស ធាតុក្តៅ ។ មេមួយឲ្យកំណើតកូនចៃបានជាមធ្យមក្នុង១ថ្ងៃគឺ ១៥កូនចៃ ។ សរុបអាយុកាល របស់វាគឺបាន២ខែ ។ ទាំងកូនញាស់និងមេចំណាស់អាចបំផ្លាញដំណាំដោយជញ្ជក់ជាក្រុមៗ ។ ក្រោយពីបំផ្លាញធ្វើឲ្យដំណាំទទួលរងនូវប្រភេទជំងឺវីរុស គេអាចដឹងអំពីវត្តមាន ចៃនៅក្នុងចំការដំណាំដោយសារក្រុមស្រមោច ដែលទៅចោមជញ្ចក់យកទឹកដមសំណល់ ពីចៃ ។
-ចៃបៃតង
-លំដាប់ Homopter
-គ្រួសារ Aphididae មេរបស់ចៃបង្កើតហ្វូងចៃបានយ៉ាងច្រើក្នុង ១ឆ្នាំៗ នៅតំបន់អាកាស ធាតុក្តៅ ។ មេមួយឲ្យកំណើតកូនចៃបានជាមធ្យមក្នុង១ថ្ងៃគឺ ១៥កូនចៃ ។ សរុបអាយុកាល របស់វាគឺបាន២ខែ ។ ទាំងកូនញាស់និងមេចំណាស់អាចបំផ្លាញដំណាំដោយជញ្ជក់ជាក្រុមៗ ។ ក្រោយពីបំផ្លាញធ្វើឲ្យដំណាំទទួលរងនូវប្រភេទជំងឺវីរុស គេអាចដឹងអំពីវត្តមាន ចៃនៅក្នុងចំការដំណាំដោយសារក្រុមស្រមោច ដែលទៅចោមជញ្ចក់យកទឹកដមសំណល់ ពីចៃ ។
- មម៉ង់ជញ្ជក់សណ្តែក
លំដាប់ Thysanoptera គ្រួសារ
Thripidae ទ្រីព
ប្រភេទនេះខុស ពីទ្រីព ពង បញ្ចូលទៅក្នុងជាលិកានៃស្លឹកសណ្តែកបន្ទាប់មកញាស់មកវាចាក់នឹងមាត់ហើយជញ្ចក់ជាពិសេសស្លឹកខ្ចីៗនឹងផ្កាសណ្តែក
ធ្វើឲ្យស្លឹកសណ្តែកក្រោយមកបន្តសក ចំនួន៤
លើកទៅជាមមាចវដ្តជីវិតសរុបមាន១១-១៧ថ្ងៃ វាជាភ្នាក់ងារចម្លងវីរុសបានច្រើនប្រភេទ
។
- ខ្មូតស៊ីគ្រាប់ពូជ Bruchid
Callosobruchus chinensis លំដាប់ Coleoptera គ្រួសារ Bruchidae មេខ្មួតញីពងដាក់លើកួរសណ្តែកទុំដោយបញ្ចូលពងទៅក្នុងគ្រាប់សណ្តែក
ឬ ពងដាក់គ្រាប់សណ្តែក ក្រោយពេល ប្រមូលផល ។ វដ្តជីវិតមានរយៈពេល ១ខែ ឬ តិចជាងប៉ុន្តែវាអាចបន្តជំនាន់របស់វាបានច្រើនដងក្នុងមួយឆ្នាំ។
វិធានការការពារ និងកំចាត់
ដើម្បីការពារ និងកំចាត់សត្វល្អិត
គេអនុវត្តបានច្រើនវិធីសាស្ត្រដូចជា ៖ ការជ្រើសរើស រដូវ រៀបចំដី
ឲ្យបានល្អ
ដាំតាមបច្ចេកទេស (គុម្ព-ជួរ) កំចាត់ស្មៅជ្រើសរើសពូជធន់ទ្រាំ
។
IV-ការប្រមូលផល
IV-ការប្រមូលផល
ការប្រមូលផលសម្រាប់ទុកពូជ
និងផលិតកម្មមានការខុសគ្នាគឺ ៖ នៅក្នុងចំការទាំងមូលគេត្រូវកំណត់ផ្ទៃដីជាក់លាក់មួយសម្រាប់ច្រូតធ្វើពូជ
ដូចនេះ ពេលសណ្តែកចេញផ្កា គប្បីធ្វើការជម្រើសតាមលំដាប់លំដោយដូចជា
៖ ដកចោលដើមកើត ជម្ងឺ ដើមដែលមានលក្ខណៈខុសគេពណ៌របស់ផ្កា កម្ពស់ដើមទម្រង់ស្លឹក
ពណ៌ដើមស្លឹក កាលណាលេចចេញនូវភាពប្លែកត្រូវដកចោល
។ ក្នុងដំណាក់កាលទុំនៃកួរ ជម្រើសម្តងទៀតពេលអាយុកាលទុំស្មើគ្នា ពណ៌កួរទុំ ទម្រង់គ្រាប់ ពណ៌ស្លឹក ដើមខុសប្រភេទ ត្រូវដកចោលបន្ទាប់មកច្រូតយកដើមមកហាលថ្ងៃឲ្យស្ងួត (មិនត្រូវពន្យារពេលក្នុងការសម្រិតសម្រាំងគ្រាប់ពូជឡើយ)
វាយថ្នមៗបំបែកសំបក សំអាតគ្រាប់ព្រមទាំងបន្តការហាលរយៈ ពេល ២-៣ថ្ងៃ និងជម្រើសយកគ្រាប់សុទ្ធម្តងទៀតក៏យកគ្រាប់មានលក្ខណៈឯកសណ្ឋាន ទើបដាក់បាន ។
របៀបប្រមូលផលលក្ខណៈផលិតកម្ម
នៅពេលសណ្តែកទុំ ៨៥% ត្រូវច្រូតដើមសណ្តែកមកដាក់ហាលថ្ងៃឲ្យស្ងួតរយៈពេល ២-៣ ថ្ងៃ បន្ទាប់មកវាយសម្រាំងយកគ្រាប់ ព្រមទាំងសំអាតដោយជ្រើសយកចេញនូវគ្រាប់ស្អុយ ឬ ដង្កូវហើយបន្តការហាលរយៈពេល១ថ្ងៃបន្តទៀត ដើម្បីឲ្យសំណើមគ្រាប់ស្ថិតក្នុង កម្រិតស្តង់ដាជាក់លាក់ ១៤-១៥% ទើបទុកបាន ។ អាយុកាលនៃការប្រមូលផលទៅតាម ប្រភេទពូជ ពូជស្រាលជាមធ្យម៧០ថ្ងៃ ពូជកណ្តាល ៨៥-៩០ ថ្ងៃ និង ពូជធ្ងន់ ១១០-១២០ថ្ងៃ ក្រោយដាំ ។ ជាទូទៅទិន្នផលសណ្តែកសៀងក្នុងទ្វីអាស៊ី ជាពិសេសអាស៊ីខាងកើតទិន្នផល មធ្យម១០៧៣គ.ក្រ/១ហត។ ចំពោះពូជថ្មីដែលទើបជម្រើសបានដូចជា DT ៨៤ និង AGS ៧៣ ទទួលទិន្នផលមធ្យម ១៤៥០ គក្រ/ហត ។
របៀបប្រមូលផលលក្ខណៈផលិតកម្ម
នៅពេលសណ្តែកទុំ ៨៥% ត្រូវច្រូតដើមសណ្តែកមកដាក់ហាលថ្ងៃឲ្យស្ងួតរយៈពេល ២-៣ ថ្ងៃ បន្ទាប់មកវាយសម្រាំងយកគ្រាប់ ព្រមទាំងសំអាតដោយជ្រើសយកចេញនូវគ្រាប់ស្អុយ ឬ ដង្កូវហើយបន្តការហាលរយៈពេល១ថ្ងៃបន្តទៀត ដើម្បីឲ្យសំណើមគ្រាប់ស្ថិតក្នុង កម្រិតស្តង់ដាជាក់លាក់ ១៤-១៥% ទើបទុកបាន ។ អាយុកាលនៃការប្រមូលផលទៅតាម ប្រភេទពូជ ពូជស្រាលជាមធ្យម៧០ថ្ងៃ ពូជកណ្តាល ៨៥-៩០ ថ្ងៃ និង ពូជធ្ងន់ ១១០-១២០ថ្ងៃ ក្រោយដាំ ។ ជាទូទៅទិន្នផលសណ្តែកសៀងក្នុងទ្វីអាស៊ី ជាពិសេសអាស៊ីខាងកើតទិន្នផល មធ្យម១០៧៣គ.ក្រ/១ហត។ ចំពោះពូជថ្មីដែលទើបជម្រើសបានដូចជា DT ៨៤ និង AGS ៧៣ ទទួលទិន្នផលមធ្យម ១៤៥០ គក្រ/ហត ។
យោងតាមៈ
��ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
��នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
��គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) លេខ ១៤៤៥-CAM(SF) ២០០៥

Comments
Post a Comment