បទពិសោធន៍ការចិញ្ចឹមត្រី-ការផលិតកូនត្រីទីឡាព្យា



បទពិសោធន៍ការចិញ្ចឹមត្រី-ការផលិតកូនត្រីទីឡាព្យា
លោកពូ ភោគ សុខ​ ជាកសិករ​នៅខេត្ត​ស្វាយ​រៀង និង ជាដៃគូរ​ការងារ​របស់​អង្គការ CRS ​ធ្លាប់​បាន​ទទួល​ជោគជ័យ​លើការ​ផលិត​កូនត្រី​ទីឡាព្យា តាមរយៈ​បច្ចេកទេស​ដូច​ខាង​ក្រោម
ការរៀបចំស្រះនិងលែងមេពូជលោកពូ​បាន​រៀបចំ​ជីកស្រះ​ដែល​មាន​បណ្តោយ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជំរៅ២ម៉ែត្រ ហើយ​ បាច​កំបោរ ដាក់ជី អោយ​ទឹកមាន​ពណ៌​បៃតង​ខ្ចី (សំបូរ​ចំណី​ធម្មជាតិ ) ។​ ក្រោយ​ពេល​ឃើញទឹក​មាន​ពណ៌​ល្អ​ហើយ គាត់​បាន​លែង​មេពូជ​ត្រី​ទីឡាព្យា​ចំនួន ៦០ ក្បាល ដែលក្នុង​មួយ​ក្បាល​ទំងន់ ៣ ខាំ ​គាត់​ផ្តល់​ចំណី កន្ទក់ ក៏ដូចជា​ចុងអង្ករ  ចក  កាក​សំណល់​
បន្លែ  ។ល។
ការដូសកូនត្រី
ក្រោយពេល​លែងមេពូជ​ត្រីចំនួន​មួយខែមក គេអាច​ឃើញមាន​កូនត្រី​ហែល​តាម​មាត់ច្រាំង ។ ពេលនោះ លោក​ពូបាន​ដួសកូនត្រី​ទាំងនោះ​ចេញពីស្រះ ​( កូនត្រីកើត​បាន​ប្រហែល​បួនថ្ងៃ ) ទៅផ្សាំ​ក្នុងហាប៉ា ដោយ​ប្រើ​ថ្នង​ធ្វើពី​ក្រឡា​សំណាញ់ ។ ការដួស​កូនត្រី​ផ្សាំ​ក្នុង​ហាប៉ា ធ្វើឡើង​រៀងរាល់​អាទិត្យ ជាមធ្យម ហាប៉ា​មាន​បណ្តោយ ២ ម៉ែត្រ ទទឹង ២ម៉ែត្រ និង ជំរៅមួយ​ម៉ែត្រ ដាក់កូនត្រី ២៤០០ ក្បាល។
ការអោយចំណីត្រី
កូនត្រីដែលនៅក្នុងហាប៉ា ត្រូវបាន​អោយចំណី​មួយថ្ងៃ​២ដង(ព្រឹក ល្ងាច) ចំណីរបស់វាគឺ ៖
សណ្តែកសៀងចំនួនបីខាំស្ងោរកិន​លាយពង​មាន់ឆ្អិន១​គ្រាប់ (យកតែពងក្រហម) ហើយ​ច្របាច់វា​អោយ​ម៉ដ្ឋ រួចបាច​ចូលក្នុង​ហាប៉ា​ដែលមានផ្ទៃ ៤ម៉ែត្រការេ
។ គួរជៀសវាង​ការដាក់​ចំណី​​ច្រើនពេក ដែល​អាច​នាំអោយ​ទឹកស្អុយ

ការប្រមូលផល
ក្រោយពេលផ្សាំក្នុងហាប៉ាបាន ២១​ ថ្ងៃ កូនត្រីធំធាត់​មាន​ប្រវែងពី ៣ ទៅ ៤ សង់ទីម៉ែត្រ និង អាច​ដួស​លក់​បា ។ ក្នុងមួយរដូវ​(ពីរខែកន្លះ) លោក​ពូផលិត​បានកូនត្រី ២១៨០០ ក្បាល រួចលក់​បានតំលៃ ៦០ រៀល​ក្នុងមួយ​ក្បាល
សូម​បញ្ជាក់ថា កូនត្រីមានប្រវែងពី ៣ ទៅ​ ៥ សង់ទីម៉ែត្រ ទើបដាក់ចិញ្ចឹមបានល្អ


អត្ថបទដកស្រង់ចេញ​ពីសៀវភៅ ​”មេរៀនពីកសិករ

Comments

Popular posts from this blog

ដំណាំសណ្តែកសៀង

ដំណាំស្ពៃចង្កឹះ

ដំណាំល្ពៅ